top of page
館林市観光ガイド・Welcome to Tatebayashi
![]() | ![]() | ![]() | ![]() |
---|---|---|---|
![]() | ![]() | ![]() | ![]() |
![]() | ![]() |
សារមន្ទីរផលិតម្ស៉ៅ
តើលោកអ្នកដឹងទេថាម្ស៉ៅសាលីដែលប្រើនៅតាមហាងផលិតនំបុ័ង និងមីជប៉ុនឧដុង្គជាដើមនោះគេផលិតតាមសង្វាក់ផលិតកម្មបែបណាដែរ? សម្រាប់ការ បកស្រាយនូវចម្ងល់នេះ សូមមេត្តាអញ្ជើញមកទស្សនានៅសារមន្ទីរផលិតម្ស៉ៅមី នីស្ស៊ីនក្នុងក្រុងតាតិបាយ៉ាស៊ី ដែលមានទីតាំងនៅជាប់នឹងស្ថានីយរថភ្លើង តាតិបាយ៉ាស៊ី ងាយស្រួលក្នុងការឆ្លងកាត់គឺមិនវង្វេងឡើយ។ នៅទីនេះអ្នកនឹងទទួលនូវចំណេះដឹងទាក់ទងនឹងប្រវត្តិសាស្ត្ររបស់ស្រូវសាលី និងសង្វាក់ ផលិតម្ស៉ៅសាលី តាមរយៈបច្ចេកទេសទំនើបរបស់ប្រទេសជប៉ុន។ ក្នុងសារៈមន្ទីរគឺមានបំពាក់ម៉ាស៊ីនត្រជាក់ ដូច្នេះសម្រាប់អ្នកចង់គេចពីអាកាសធាតុ ក្តៅនៅខាងក្រៅក៏អាចចូលទស្សនាទីនេះបានផងដែរ។