館林市観光ガイド・Welcome to Tatebayashi
![]() | ![]() | ![]() | ![]() |
---|---|---|---|
![]() |
វត្តម៉ូរីន
នៅក្នុងវត្តម៉ូរីនមានរឿងព្រេងនិទានទាក់ទងនឹង “ក្រឡតែចែករំលែកសុភមង្គល” ដោយហេតុថាក្រឡតែនោះផ្ទុកទឹកពុះជាច្រើនទោះបី ជាដួសយកទឹកច្រើនប៉ុនណាក៏មិនរីងស្ងួតផងដែរ ហើយក៏មានការនិទានតៗគ្នាមកដែរថាអ្នកដែលទទួលទានទឹកនោះ នឹងមិនមានជំងឺទឹក នោមផ្អែម ទទួលបាននូវចំណេះដឹងផ្សេងៗ មិនមានការភ័យខ្លាចអ្វីផ្សេងៗ បង្កើនប្រាជ្ញា ទទួលការស្រឡាញ់ពីអ្នកដទៃ ទទួលលាភសក្ការៈ និងមានអាយុយ៉ឹនយូរផងដែរ។ ទាក់ទងនឹងក្រឡតែនោះក៏មានរឿងព្រេងជាមួយសត្វតាណឹគី ដូច្នេះនៅក្នុងបរិវេណវត្តក៏មានការដាក់តាំង លម្អរសត្វតាណឹគីជាច្រើនផងដែរ។
នៅផ្នែកខាងជើងវត្ត មានទីវាលលំហរធម្មជាតិមួយគ្រប់គ្រងដោយអជ្ញាធរខេត្ត ទីនោះពោរពេញទៅដោយដីល្បាប់មានជីជាតិ និងមាន រុក្ខជាតិជាច្រើនដុះពាសពេញដូចជាផ្កាមីស្សឹបាស្យ៉ូជាដើម។ នារដូវរងារក៏មានសត្វក្ងានហោះមកលេងម្ដងម្កាល ហើយពីរដូវរងាររហូតដល់ រដូវនិទាឃរដូវយើងក៏អាចមើលឃើញទីវាលលំហរទាំងមូល យល់ដឹងពីជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ផងដែរ។