top of page
つつじ学習館0
つつじ学習館3
つつじ学習館2
つつじ学習館1
つつじ学習館4

អគារទស្សនីយភាពត្សឹត្សឹជី

នៅខេត្តហ្គឺនម៉ាក្នុងទីក្រុងតាតិបាយ៉ាស៊ីគឺមានសួនច្បារត្សឹត្សឹជីហ្គាអូកាល្បីឈ្មោះខាងផ្កាត្សឹត្សឹជី(Azalea)។ ជារៀងរាល់ឆ្នាំនាចុងខែ មេសារហូតដល់ដើមខែឧសភា នៅទីទួលទាបខ្ពស់ទាំងមូលពោរពេញទៅដោយផ្កាត្សឹត្សឹជីរីកស្គុសស្គាយ ធ្វើអោយទីទួលនោះដូររូបរាង ជា “ភ្នំផ្កា”។ ប្រភេទផ្កាត្សឹត្សឹជីទាំងនោះមានដូចជា ផ្កាយ៉ាម៉ាត្សឹត្សឹជី ផ្កាគីរីស៊ីម៉ាត្សឹត្សឹជី ផ្ការ្យឹគ្យឺត្សឹត្សឹជីជាដើមប្រហែលជា៥០ប្រភេទនិងមាន ប្រមាណជា១ម៉ឺនគុម្ពដែលផ្កាត្សឹត្សឹជីទាំងនោះរីកប្រហែលរយៈពេល១ខែជាងចាប់ពីចុងខែមេសា។ នាពេលនោះការទស្សនាក៏តំរូវអោយមាន ការបង់ប្រាក់ផងដែរ ដែលជារៀងរាល់ឆ្នាំមានសភាពអ៊ូអរដោយសារអ្នកចូលទស្សនាមានចំនួនប្រហែលជា៥០ម៉ឺននាក់។

ចាប់ពីខែតុលាឆ្នាំ២០១៥អគារទស្សនីយភាពត្សឹត្សឹជីត្រូវបានបើកបម្រើដើម្បីអោយអ្នកទស្សនាអាចទទួលយកបទពិសោធន៍ពីផ្កាត្សឹត្សឹជីពេញមួយឆ្នាំតែម្ដង ដោយក្នុងបន្ទប់អគារ ក្រៅពីមានការបញ្ចាំងរូបភាពប្រភេទ3D ក៏មានការពញាក់អារម្មណ៍តាមរយៈការបញ្ចេញខ្យល់ ទឹកជាដើមផងដែរ។

Tatebayashi Tourism Association

(1-1, Jyo-machi, Tatebayashi city, Gunma Pref.Tatebayashi City Hall, Tourism Division)

Phone. 0276-72-4111,E-mail. kankou@utyututuji.jp

http://www.utyututuji.jp/season-summer.html

bottom of page