top of page
M1-5
M1-2
M1-6
M1-4
M1-3
M1-1

មីឆ្ងាញ់លេខ១ ប្រចាំទីក្រុងតាតិបាយ៉ាស៊ី

ទីក្រុងតាតិបាយ៉ាស៊ីដែលល្បីល្បាញខាងមីឧដុង្គក៏មានប្រារព្ធព្រឹត្តិការណ៍ “ការប្រកួតមីឆ្ងាញ់លេខ១ ប្រចាំទីក្រុងតាតិបាយ៉ាស៊ី” ១ឆ្នាំ ១ដងផងដែរ។ ក្រៅពីហាងលក់ប្រភេទមីលឿង មីឆា មីឧដុង្គប្រចាំទីក្រុងតាតិបាយ៉ាស៊ី ក៏មានការចូលរួមពីហាងលក់មីមកពីទីក្រុងល្បី ផ្សេងៗដូចជាហាងមីហ្វឹជីគ្យឺ ហាងលក់មីឆាយ៉ូកូតិ និងហាងលក់មីឧដុង្គយ៉ូស៊ីដាក់ផងដែរ សរុបទាំងអស់គឺមាន៥០តូប និងមានអ្នកចូលរួម ប្រហែលជា៨ម៉ឺននាក់ក្នុងព្រឹត្តិការណ៍នេះ(នាថ្ងៃទី៣និងទី៤ខែតុលាឆ្នាំ២០១៥គឺបានប្រារព្ធនៅទីលានជិតសាលាក្រុងតាតិបាយ៉ាស៊ី)។

យើងអាចជាវមី១ចានតម្លៃប្រហែល៤០០យ៉េន និងអាចធ្វើការបោះឆ្នោតជូនហាងមីណាដែលឆ្ងាញ់ ដើម្បីជ្រើសរើសហាងមីដែលអាច គ្រងតំណែងមីឆ្ងាញ់លេខ១នាពេលចុងបញ្ចប់នៃព្រឹត្តការណ៍។ ឆ្នាំនេះព្រឹត្តិការណ៍បានចប់ហើយ តែសូមកុំភ្លេចមកចូលរួមសប្បាយរីករាយ និងភ្លក់រសជាតិមីឆ្ងាញ់ៗជាច្រើនប្រភេទនាឆ្នាំក្រោយ។

Chamber of Commerce in Tatebayashi

10-1, Oote-machi, Tatebayashi city, Gunma Pref., Phone.0276-74-5121

http://www.t-cci.jp/men1/

bottom of page