top of page
トレジャー11_edited
17484f_ba6d69240d644d069a82abbcf26656e8
17484f_e760bcae90c14c4bb3709535d2ad41fc
トレジャー2
トレジャー10
トレジャー8
トレジャー7

សួនច្បារឌឺត្រេសួរ

សួនច្បារដែលមានផ្ការីកដ៏ស្រស់ស្អាតនារដូវនិទាឃរដូវ និងរដូវរំហើយគឺស្ថិតនៅទីតាំងចំងាយប្រហែល១០នាទីតាមរយៈរថយន្តតាក់ស៊ី ពីស្ថានីយ៍រថភ្លើងតាតិបាយ៉ាស៊ីក្នុងខេត្តហ្គឺនម៉ា។ នារដូវរំហើយក្រៅពីមានផ្កាកុលាបពណ៌ក្រហមឆើតទាក់ទាញភ្នែករបស់យើង ក៏មានផ្កា កុលាបពណ៌ខៀវ ពណ៌ត្នោតស្រទន់រីកដុះដាលក្នុងសួន ព្រមទាំងយើងអាចគយគន់ផ្កាវ៉ីនធឺ ឃូសម៉ូស(Winter Cosmos) និងផ្កា សេននីជី(Fireworks) ពណ៌លឿង ក្រហម ខៀវរីកតាមបណ្ដោយកូនអូរដ៏តូចផងដែរ។ តាមរយៈបច្ចេកទេសនៃការដាំដើមឈើទាបៗ នៅផ្នែកខាងមុខ និងដាំដើមឈើធំៗនៅផ្នែកខាងក្រោយ វាធ្វើអោយយើងទទួលអារម្មណ៍ថាសួនហាក់បីដូចជាមានចំងាយជ្រៅឆ្ងាយ និង ការរចនាសួនដោយមានការរំលេចពណ៌ចម្រុះលាយឡំគ្នាជាដើម។

នារដូវនិទាឃរដូវ យើងនឹងទទួលបាននូវភាពសប្បាយរីករាយពីសូនច្បារផ្កាសាគឺរ៉ា ដែលមានការដាំដើមផ្កាស៊ីបាក់សាគឺរ៉ាប្រហែលជា ២៥ម៉ឺនគុម្ព ក៏ដូចជាមានការរៀបចំសួនច្បារផ្កាពណ៌ខៀវផងដែរ។ សួនច្បារដ៏ស្រស់ស្អាតនេះ ក្រៅពីមានផ្កាកុលាបតំណាងសួន ឈ្មោះSharing A Happiness(អត្ថន័យរបស់ផ្កាគឺ ការចែករំលែកសុភមង្គល) ហើយក៏មានវិហារកាតូលិកប៉ាវរ៉ូ និងប៉េតិរ៉ូទទួលការរៀប ចំពិធីអាពាហ៌ពិពាហ៌ផងដែរ។ ពេលមកទស្សនា សូមកុំភ្លេចចូលគេហទំព័រឆែកមើលពីថ្ងៃបើកចូលទស្សនាសួនផង។

The Treasure Garden

1050, Horiku Town, Tatebayashi City, Gunma Pref., Phone. 0276-55-0750​

http://treasuregarden.jp/

bottom of page